Thursday, March 1, 2012

កម្លាំង​ស្នង​ការដ្ឋាន​នគរបាល​ចូល​រួម​អប​អរ​ទិវា​ប​រិ​ស្ថាន​ជាតិ​និង​ពិភព​លោក​


ថ្ងៃទី 04-06-2011 ម៉ោង 07:14:49
ខេ ​ត្ដ​បន្ទាយ​មាន​ជ័យ​៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១១ នៅ​ស្នង​ការដ្ឋាន​នគរបាល​ខេ​ត្ដ​ ​មាន​រៀបចំ​អប​អរ​សាទរ​ទិវា​ប​រិ​ស្ថាន​ជាតិ​ ​និង​ប​រិ​ស្ថាន​ ​ពិភព​លោក​ ​ដែល​ប្រ​ព្រឹ​ត្ដ​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១១។ ក្នុង​នោះ​នៅ​ស្នង​ការដ្ឋាន​នគរបាល​ខេ​ត្ដ​ ​ក៏​បាន​ចូល​រួម​​ធ្វើ​ពល​កម្ម​ដែល​មាន​កម្លាំង​ការិយាល័យ​ស្នង​ការដ្ឋាន​ នគរបាល​ខេ​ត្ដ​ ​និង​ម​ន្ដ្រី​នគរបាល​ជា​សិក្ខា​កាម​ចំនួន​១១១នាក់​ ​ ​ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍​ឯក​ ​ពូន​ ​សា​និ​ត​ ​ស្នង​ការ​រង​តំណាង​ ​លោក​ឧត្ដម​សេនីយ៍​ត្រី​ ​ខេ​ង​ ​ស៊ុម​ ​ស្នង​ការ​នគរបាល​ខេ​ត្ដ​។​
លោក ​វរ​សេនីយ៍​ឯក​ ​ពូន​ ​សា​និ​ត​ ​ស្នង​ការ​រង​នគរបាល​ខេ​ត្ដ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ​ក្រោម​ការ​ណែនាំ​ចង្អុល​បង្ហាញ​របស់​លោក​នាយ​ឧត្ដម​ ​សេនីយ៍​ ​នេ​ត​ ​សា​វឿ​ន​ ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ ​និង​លោក​ឧត្ដម​សេនីយ៍​ត្រី​ ​ខេ​ង​ ​ស៊ុម​ ​ស្នង​ការ​នគរបាល​ខេ​ត្ដ​ ​ចាត់​ឱ្យ​កម្លាំង​នគរបាល​ចំណុះ​ស្នង​ការដ្ឋាន​ ​ចូល​រួម​ធ្វើ​ពល​កម្ម​ដើម្បី​អប​អរ​សាទរ​ ​ទិវា​ប​រិ​ស្ថាន​ជាតិ​ ​និង​ពិភព​លោក​ ​ក្នុង​គោល​បំណង​នាំ​មក​នូវ​សុខ​ភាព​ល្អ​ ​ប​រិ​ស្ថាន​ល្អ​ ​និង​ឱ្យ​មាន​សោភ័ណ​ភាព​ល្អ​ស័ក្ដិ​សម​ជា​កន្លែង​រដ្ឋ​បា​ល​សា​ធារ​ណៈ​ ​ដែល​ជា​កន្លែង​បម្រើ​សេ​វា​កម្ម​ដល់​ប្រជា​ ​ពល​រ​ដ្ឋ​។​
លោក​ស្នង​ការ​រង​ក៏​បាន​ប​ន្ដ​ទៀ​ថា​ ​ស្នង​ការដ្ឋាន​នគរបាល​ខេ​ត្ដ​ ​បាន​ផ្សព្វផ្សាយ​ដល់​គ្រប់​អធិការ​នគរបាល​ស្រុក​-ក្រុង ​ ​និង​វរ​សេនា​តូច​ការពារ​ព្រំ​ដែន​គោក​ទាំង​អស់​ ​នាំ​គ្នា​ចូល​រួម​ធ្វើ​ពល​កម្ម​សម្អាត​ទី​ធ្លា​ក្នុង​អង្គ​ភាព​និ​មួ​យៗ​ ឱ្យ​បាន​ស្អាត​ល្អ​ក្នុង​ការ​ចូល​រួម​អប​អរ​សាទរ​ ​ទិវា​ប​រិ​ស្ថាន​ជាតិ​នេះ​ផង​ដែ​រ​។​ ​លោក​ក៏​បាន​ធ្វើ​ការ​ណែនាំ​ដល់​កង​កម្លាំង​នគរបាល​ទាំង​អស់​ ​បន្ទាប់​ពី​យើង​ធ្វើ​ពល​កម្ម​នាំ​មក​នូវ​ប​រិ​ស្ថាន​ស្អាត​ល្អ​ហើយ​ ​យើង​ក៏​ត្រូវ​តែ​ប​ន្ដ​ចូល​រួម​ធ្វើ​អ​នា​ម័​យ​ជា​ប្រចាំ​ដែរ​ ​ដើម្បី​ឱ្យ​មាន​សុខ​ភាព​ល្អ​ជាមួយ​គ្នា​នោះ​ ​កម្លាំង​នគរបាល​ត្រូវ​តែ​គោរព​វិ​ន័យ​របស់​កង​កម្លាំង​នគរ​ ​បា​ល​ជាតិ​ ​និង​ខិតខំ​បំពេញ​តួ​នាទី​ភារ​កិច្ច​ការពារ​ ​ស​ន្ដិ​សុខ​ ​សណ្ដាប់ធ្នាប់​សុវត្ថិ​ភាព​ ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ផង​ដែ​រ​៕​
Highslide JS

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons