Thursday, March 1, 2012

តូក្យូស្ថិតក្នុងភាពជាប់គាំងក្រោយរលកយក្ខស៊ូណាមិ អ្នកស្លាប់ អាចកើនជាង១ពាន់នាក់

Highslide JS


ដោយ​ ៖ ម៉ែ​វ​ ​សា​ធី​
ថ្ងៃទី 12-03-2011 ម៉ោង 10:40:48
រលក​យក្ខ​ស៊ូ​ណា​មិ​វាយ​ប្រហារ​ដល់​ ​អា​មេ​រិ​ក
រលក​យក្ខ​ស៊ូ​ណា​មិ​កើត​ឡើង​ក្រោយ​ ​ការ​រញ្ជួយ​ដី​កម្រិត​៨,៩រ៉ិ​ច​ទ័​របា​ន​វាយ​ ​ប្រហារ​ទី​ក្រុង​តូ​ក្យូ​ដ៏​ធ្ងន់​បំផុត​ក្នុង​រ​យៈ​ ​ពេល​មួយ​សត​វត្ស​កន្លង​មក​ ​។ គិត​មក​ ​ទល់​ពេល​នេះ​ ​មាន​ពលរដ្ឋ​ជាង​៤០០ នាក់ ​ត្រូវ​គេ​បញ្ជាក់​ថា​បាន​ស្លាប់​ក្នុង​ ​ហេតុ​ការណ៍​នោះ​ ​ហើយ​អ្នក​ស្លាប់​អាច​ ​នឹង​កើន​ជាង​១ពាន់​នាក់​ដោយសារ​មាន​ ​អ្នក​បាត់​ខ្លួន​ជា​ច្រើន​ទៀត​ ​។ ការ​រញ្ជួយ​ដី​ ​កើត​ឡើង​នៅ​វេលា​ម៉ោង​២ៈ៤៦នាទី​ ​ថ្ងៃ​ ​ទី​១១ មី​នា​ ​ក្នុង​ជម្រៅ​១០គីឡូម៉ែត្រ​ ​ចម្ងាយ​ពី​ទី​ក្រុង​តូ​ក្យូ​៣៨២គីឡូម៉ែត្រ​ ​។ ដល់​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​១១ មី ​នា​ ​ម​ន្ដ្រី​ជ​ប៉ុន​បាន​បញ្ជាក់​ថា​ពួក​គេ​រក​ ​ឃើញ​សាកសព​ជាង​៣០០នៅ​ទី​ក្រុង​ ​សេន​ដាយ​ ​ភាគ​ខាង​ជើង​ ​ដែល​ជា​តំបន់​ ​ស្ថិត​នៅ​ក្បែរ​កន្លែង​រញ្ជួយ​ដី​បំ​ផុ​ត​។​ ​ក្រៅ​ ​ពី​នេះ​នៅ​មាន​ពលរដ្ឋ​ជិត​៥០០នាក់​បាត់​ ​ខ្លួន​ ​និង​ជិត​១ពាន់​នាក់​ផ្សេង​ទៀត​រង​ ​របួស​ ​។
សារ ​ព័ត៌មាន​ក្យូ​ដូរ​ប​ស់​ជ​ប៉ុន​បាន​ ​ផ្សព្វផ្សាយ​ថា​ ​ចំនួន​អ្នក​ស្លាប់​ដោយ​ ​គ្រោះ​ធម្ម​ជាតិ​យ៉ាង​ធ្ងន់​នោះ​អាច​នឹង​ ​កើន​ឡើង​រហូត​ជាង​១ពាន់​នាក់​ ​។ ក្នុង ​ ​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ​ពលរដ្ឋ​រាប់​ ​ពាន់​គ្រួសារ​ដែល​រស់​នៅ​ជិត​រោង​ចក្រ​ ​អគ្គិ​ស​នី​ដើរ​ដោយ​ថាមពល​បរមាណូ​ក្នុង​ ​ខេ​ត្ដ​ភូ​គូ​ស៊ី​ម៉ា​ ​ក៏​ត្រូវ​ជម្លៀស​ទៅ​កាន់​ ​តំបន់​មាន​សុវត្ថិ​ភាព​ ​ដោយសារ​តែ​ ​ប្រព័ន្ធ​ធ្វើ​ឱ្យ​ត្រជាក់​នៅ​ក្នុង​រោង​ចក្រ​ត្រូវ​ ​ខូច​ខាត​ដោយ​ការ​រញ្ជួយ​ដី​ ​។ សារ​ព័​ត៌ - មាន ​អា​អេ​ហ្វ​ប៉េ​បាន​ផ្សព្វផ្សាយ​ថា​ ​ដោយសារ​ព្រួយ​បារម្ភ​ពី​សុវត្ថិ​ភាព​រោង​ ​ចក្រ​អគ្គិ​ស​នី​ដើរ​ដោយ​ថាមពល​បរ​មា​ ​ណូ​ ​ទាហាន​អាកាស​អា​មេ​រិ​ក​ក៏​បាន​ទទួល​ ​បញ្ជា​បញ្ជូន​សារ​ធាតុ​ធ្វើ​ឱ្យ​ត្រជាក់​ជា​ ​បន្ទាន់​មក​កាន់​រោង​ចក្រ​នោះ​ ​។
រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ជា​ប្រវត្ដិ​សា​ស្ដ្រ បង្ក​ឱ្យ​មាន​ជា​រលក​យក្ខ​ស៊ូ​ណា​មិ​ជិត​១០ ម៉ែត្រ ​នៅ​ភាគ​ឦសាន​ជប៉ុន​ ​ក្រោយ​មក​ ​ក៏​មាន​ការ​រញ្ជួយ​ដី​ជា​ប​ន្ដ​បន្ទាប់​ចំនួន​ ​៥០លើក​ផ្សេង​ទៀត​ ​អូស​បន្លាយ​រាប់​ ​ម៉ោ​ង​។​ ​ទី​ក្រុង​ជា​ច្រើន​នៅ​តាម​ប​ណ្ដោ​យ​ ​ឆ្នេរ​ស​មុ​ទ្រ​ដែល​មាន​ប្រវែង​២ពាន់​គីឡូ​ ​ម៉ែត្រ​នៅ​ភាគ​ខាង​កើត​ជ​ប៉ុន​រង​ការ​ ​កម្រើក​ញាប់​ញ័រ​យ៉ាង​ខ្លាំង​ ​។ ការ​រញ្ជួយ​ ​ដី​ក៏​បាន​ធ្វើ​ឱ្យ​កម្រើក​ដល់​ទី​ក្រុង​តូ​ក្យូ ទៀត​ផង​ ​ទោះបី​នៅ​ចម្ងាយ​រាប់​រយ​គីឡូ​ ​ម៉ែត្រ​ ​។
រថ​ភ្លើ​ង​មួយ​ខ្សែ​ដែល​ដឹក​អ្នក​ដំណើរ​ ​ប្រមាណ​១០០នាក់​បាន​បាត់​ខ្លួន​ដោយ​ ​សារ​ទឹក​កួច​ទៅ​បាត់​ ​។ ក្រៅ ​ពី​នេះ​ ​ក៏​មាន​ ​រោង​ចក្រ​ផ​លិ​ត​ដែក​ថែប​ ​និង​រោង​ចក្រ​ ​ចម្រាញ់​ប្រេង​នៅ​ទី​ក្រុង​តូ​ក្យូ​ត្រូវ​ឆាប​ ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ ​។ តាម​សារ​ព័​ត៌​ ​មាន​ក្យូ​ដូ​ ​ពលរដ្ឋ​១៣.០០០នាក់ ​បាន​ ​ជាប់​គាំង​នៅ​ក្នុង​អាកាស​យាន​ដ្ឋា​ន​ណា​រី​ ​តា​ ​និង​ពលរដ្ឋ​ជាង​១ម៉ឺន​នាក់​ទៀត​ជាប់​ ​គាំង​នៅ​ក្នុង​អាកាស​យាន​ដ្ឋា​ន​ហាន​នី​ដា​ ​និង​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ជិត​១ពាន់​ ​ត្រូវ​លុប​ចោល​ ​។
ពលរដ្ឋ​ជ​ប៉ុន​ជិត​៥លាន​គ្រួសារ​នៅ​ ​៦ខេ​ត្ដ​គ្មាន​អគ្គិ​ស​នី​ប្រើ​ប្រាស់​ ​ក្នុង​នោះ​ ​មាន​ទាំង​ទី​ក្រុង​តូ​ក្យូ​ផង​ដែរ​ ​។ ពលរដ្ឋ ​ ​ជាង​៣០លាន​នាក់​រង​ផល​ប៉ះ​ពាល់​យ៉ាង​ ​ខ្លាំង​ដោយ​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​ ​នេះ​។​ ​មុន​ពេល​រលក​យក្ខ​ស៊ូ​ណា​មិ​វាយ​ ​ប្រហារ​ ​ជ​ប៉ុន​ក៏​បាន​ប្រកាស​អាសន្ន​ ​ទូ​ទាំង​ប្រទេស​ថា​ ​អាច​មាន​កម្ពស់​ជាង​៦ ម៉ែត្រ​នៅ​ក្នុង​ប្រទេស​នេះ​ ​។
រ​ដ្ឋា​ភិ​បា​ល​ជ​ប៉ុន​បាន​កោះ​ប្រជុំ​ជា​ ​បន្ទាន់​ ​ស្វែង​រក​វិធី​សា​ស្ដ្រ​ជួយ​ស​ង្គ្រោះ ដល់​ប្រជា​ពលរដ្ឋ​ ​។ កង​កម្លាំង​ទាហាន​ ​ក៏​បាន​បញ្ជូន​ទៅ​កាន់​ខេ​ត្ដ​មី​យ៉ា​ហ្គី ដើម្បី​ ​ជួយ​ស​ង្គ្រោះ​ប្រជា​ពលរដ្ឋ​ ​។ ក្រសួង ​ ​ការពារ​ជាតិ​ជ​ប៉ុន​ក៏​បាន​បញ្ជូន​យ​ន្ដ​ហោះ​ ​ដើម្បី​វាយ​តម្លៃ​ពី​ការ​ខូច​ខាត​ក្នុង​តំបន់​ ​ដែល​រង​គ្រោះជា​ង​គេ​បំផុត​ ​។
ប៉ះ​ពាល់​ដល់​ប្រទេស​ជា​ច្រើន​ក្នុង​ ​តំបន់
ពាក់ ​ព័ន្ធ​នឹង​ការ​រញ្ជួយ​ដី​រលក​យក្ខ​ស៊ូ​ ​ណា​មិ​ ​កោះ​តៃ​វ៉ា​ន់​ក៏​ប្រកាស​ផង​ដែរ​ថា​ ​រលក​យក្ខ​ស៊ូ​ណា​មិ​បាន​វាយ​ប្រហារ​ដល់​ ​ឆ្នេរ​ស​មុ​ទ្រ​ភាគ​ឦសាន​កោះ​តៃ​វ៉ា​ន់​ ​ប៉ុន្ដែ​មិន​ទាន់​មាន​របាយ​ការណ៍​ស្ដី​ពី​ការ​ ​ខូច​ខាត​នៅ​ឡើយ​ ​។ ក្រៅ​ពី​នេះ​នៅ​មាន​ ​ប្រទេស​ជា​ច្រើន​ទៀត​ ​ដូច​ជា​ហ្វី​លី​ពី​ន​ ​រុ​ស្ស៊ី កោះ​ហា​វ៉ៃ​ ​អា​មេ​រិ​ក ...ក៏ ​បាន​ ​ប្រកាស​ឱ្យ​ប្រជា​ជន​ត្រៀម​លក្ខ​ណៈ​ខ្លាច​ ​រលក​យក្ខ​ស៊ូ​ណា​មិ​វាយ​ប្រហារ​មក​ ​ដ​ល់​។​ ​បណ្ដា​ប្រទេស​អា​មេ​រិ​ក​ឡា​ទី​ន​ ​ចាប់​ពី​ម៉ិ​ច​ស៊ិ​ក​ដល់​ប្រទេស​ប៉េ​រូ​ក៏​បាន​ ​ប្រកាស​អាសន្ន​ពីរ​លក​យក្ខ​ស៊ូ​ណា​មិ​នោះ​ ​ផង​ដែរ​ ​។
ក្រោយ ​ពេល​ការ​រញ្ជួយ​ដី​រលក​យក្ខ​ ​ស៊ូ​ណា​មិ​វាយ​ប្រហារ​ ​អង្គ​ការ​សហ​ប្រជា​ ​ជាតិ​បាន​ប្រកាស​ថា​ ​នឹង​បញ្ជូន​ក្រុម​ជួយ​ ​ស​ង្គ្រោះ​បន្ទាន់​ទៅ​កាន់​ប្រទេស​ជប៉ុន​ ​ប្រសិនបើ​រ​ដ្ឋា​ភិ​បា​ល​ក្រុង​តូ​ក្យូ​ត្រូវ​ការ​ ​នោះ​ ​។ ប្រទេស ​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​ ​លោក​ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ​ផង​ដែរ​ ​ហើយ​ប្រកាស​ថា​នឹង​បញ្ជូន​ក្រុម​ជួយ​ ​ស​ង្គ្រោះ​ទៅ​កាន់​ទី​នោះ​ ​ប្រសិនបើ​ជប៉ុន​ ​ត្រូវ​ការ​នោះ​ ​។
រលក​យក្ខ​ស៊ូ​ណា​មិ​វាយ​ប្រហារ​ដល់​ ​អា​មេ​រិ​ក
រលក ​យក្ខ​ស៊ូ​ណា​មិ​ដែល​ផ្ដើម​ចេញ​ពី​ ​ការ​រញ្ជួយ​ដី​នៅ​ជ​ប៉ុន​បាន​វាយ​ប្រហារ​ ​ដល់​ឆ្នេរ​ស​មុ​ទ្រ​ភាគ​ខាង​លិច​អា​មេ​រិ​ក​ ​ហើយ​មក​ដល់​ថ្ងៃ​ទី​១២ មី​នា​នេះ​ ​បាន​ ​បំផ្លាញ​កំពង់​ផែ​មួយ​ ​និង​ធ្វើ​ឱ្យ​មនុស្ស​ ​រាប់​ពាន់​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ជា​ប​ន្ដ​ ​បន្ទាប់​ ​។
រលក​យក្ខ​ស៊ូ​ណា​មិ​បាន​ទៅ​ដល់​ឆ្នេរ​ ​ស​មុ​ទ្រ​អា​មេ​រិ​ក​នៅ​រំលង​អធ្រាត្រ​ឈាន​ ​ចូល​ថ្ងៃ​ទី​១២ មី​នា​ ​។ ភាគ ​ខាង​ជើង​រដ្ឋ​ ​កា​លី​ហ្វ័​រ​នី​ញ៉ា​ក៏​បាន​ប្រកាស​អាសន្ន​ពី​ ​រលក​យក្ខ​ស៊ូ​ណា​មិ​ ​ដែល​មាន​កម្ពស់​ជាង​ ​២ម៉ែត្រ​នឹង​វាយ​ប្រហារ​តំបន់​នេះ​។​ ​នាវា​ ​៣គ្រឿង​និង​កំពង់​ផែ​មួយ​កន្លែង​រង​ការ​ ​ខូច​ខាត​ដោយសារ​រលក​យក្ខ​ស៊ូ​ណា​មិ​ ​នោះ​ ​។
ប៉ុន្ដែ​ទំហំ​រលក​យក្ខ​ស៊ូ​ណា​មិ​ក៏​បាន​ ​ថយ​ចុះ​ ​ដោយសារ​តែ​ផ្លូវ​វែង​ឆ្ងាយ​ ​ទំ​រាំ​ ​តែ​វាយ​ប្រហារ​ទៅ​ដល់​អា​មេ​រិ​ក​ ​។ នៅ ​ ​ទី​ក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេ​ស​ ​នាវា​ទាហាន​ ​ជើង​ទឹក​របស់​អា​មេ​រិ​ក​ក៏​ត្រូវ​បញ្ជូន​ទៅ​ ​កាន់​កន្លែង​មាន​សុវត្ថិ​ភាព​ ​ចៀស​វាង​ ​រលក​យក្ខ​ស៊ូ​ណា​មិ​វាយ​ប្រហារ​ ​។ ក្រុម ​ ​ជួយ​ស​ង្គ្រោះ​ក្នុង​រដ្ឋ​កា​លី​ហ្វ័​រ​នី​ញ៉ា​ទើប​ ​តែ​វិល​ត្រ​ឡប់​ទៅ​កាន់​ប្រទេស​វិញ​បាន​ ​មួយ​ថ្ងៃ​ ​ក្រោយ​បំពេញ​បេសកកម្ម​ ​មនុស្ស​ធម៌​ជួយ​ស​ង្គ្រោះ​ការ​រញ្ជួយ​ដី​នៅ​ ​ញូ​វ​ហ្សេ​ឡេ​ន​ ​បំផ្លាញ​ទ្រព្យ​ស​ម្ប​ត្ដិ​និង​ ​អាយុ​ជីវិត​មនុស្ស​ជា​ច្រើន​នោះ​ ​។ ពេល​ ​នេះ​ក្រុម​ជួយ​ស​ង្គ្រោះ​បាន​ត្រៀម​លក្ខ​ណៈ​ ​វិល​ត្រ​ឡប់​មក​កាន់​ប្រទេស​ជ​ប៉ុន​វិញ​ ​។
ការ​រញ្ជួយ​ដី​មួយ​ចំនួន​ដែល​មាន​ ​កម្រិត​ខ្លាំង​បំផុត​ក្នុង​ប្រវត្ដិ​សា​ស្ដ្រ​នៅ​ ​លើ​ពិភព​លោក
-ឈី​លីៈ នៅ​ថ្ងៃ​ទី​៥ ឧស​ភា​ ​១៩៦០ មាន​ការ​រញ្ជួយ​ដី​កម្រិត​៩,៥រ៉ិ​ច​ទ័​រ​វាយ​ ​ប្រហារ​ឆ្នេរ​ស​មុ​ទ្រ​ភាគ​ខាង​ត្បូង​សម្លាប់​ ​មនុស្ស​១.៦០០នាក់​ ​និង​ពលរដ្ឋ​ជាង​២ លាន​នាក់​បាត់បង់​ផ្ទះ​សម្បែង​ ​។ នៅ​ខែ​ ​កុម្ភៈ ២០១០ ក៏​មាន​ការ​រញ្ជួយ​ដី​កម្រិត​ ​៨,៨រ៉ិ​ច​ទ័​រ​ ​សម្លាប់​មនុស្ស​៥២៤នាក់​ ​។ នៅ​ខែ​ធ្នូ​ ​២០០៤ រញ្ជួយ​ដី​កម្រិត​៩រ៉ិ​ច​ទ័​រ​ ​បង្ក​ជា​រលក​យក្ខ​ស៊ូ​ណា​មិ​នៅ​មហា​ ​ស​មុ​ទ្រ​ឥណ្ឌា​ ​សម្លាប់​មនុស្ស​២៣០.០០០ នាក់​ ​។
-រដ្ឋ​អា​ឡា​ស្កា​ ​អា​មេ​រិ​កៈ នៅ​ថ្ងៃ​ទី​ ​២៧ មី​នា​ ​១៩៦៤ មាន​ការ​រញ្ជួយ​ដី​ ​កម្រិត​៩,២រ៉ិ​ច​ទ័​រ​ ​បង្ក​ជា​រលក​យក្ខ​ ​ស៊ូ​ណា​មិ​ ​សម្លាប់​មនុស្ស​១០៨នាក់​ ​បង្ក​ ​ការ​ខូច​ខាត​យ៉ាង​ដំណំ​ទូ​ទាំង​រដ្ឋ​ ​។
-រុ​ស្ស៊ីៈ ថ្ងៃ​ទី​៤ វិ​ច្ឆិ​កា​ ​១៩៥២ មាន ​ ​ការ​រញ្ជួយ​ដី​កម្រិត​៩រ៉ិ​ច​ទ័​រ​នៅ​ឆ្នេរ​ ​ស​មុ​ទ្រ​កោះ​កាម​ឆេ​កា​ ​បង្ក​ជា​រលក​យក្ខ​ ​ស៊ូ​ណា​មិ​ទ្រង់ទ្រាយ​ធំ​នៅ​លើស​មុ​ទ្រ​ប៉ា​ស៊ី​ ​ហ្វិ​ក​ ​។
-ប៉េ​រូៈ នៅ​ថ្ងៃ​ទី​១៣ សីហា​ ​១៨៦៨  រញ្ជួយ​ដី​កម្រិត​៩រ៉ិ​ច​ទ័​រ​វាយ​ប្រហារ​ទី​ក្រុង​ ​កំពង់​ផែ​អា​រី​កា​ស្ទើរ​តែ​ទាំងស្រុង​ ​។
-អេ​ក្វា​ឌ័​រៈ ថ្ងៃ​ទី​៣១ មក​រា​ ​១៩០៦ មាន​ការ​រញ្ជួយ​ដី​កម្រិត​៨,៨រ៉ិ​ច​ទ័​រ​នៅ​ ​តំបន់​ស​មុ​ទ្រ​ព្រំ​ដែន​អេ​ក្វា​ឌ័​រ​និង​កូ​ឡំ​ប៊ី​ ​៕


Highslide JS Highslide JS Highslide JS

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons