Thursday, March 1, 2012

កម្ពុជា ចង់​ធ្វើ​ការ​អភិរក្ស​សត្វ​ត្មាត ដើម្បី​ទាក់​ទាញ​ទេស​ចរណ៍​ជួយ​ដល់​សហគមន៍




យោងតាមស្ថិតិធ្វើជំរឿន ដែល​បាន​ប​ញ្ច​ប់​ល​ទ្ធ​ផ​ល ​កា​ល​ពី​ចុ​ង​ខែ​មិ​ថុនា​ ​ក​ន្ល​ង​ទៅ​បាន​បង្ហា​ញ​ឱ្យដឹ​ង​ថា​ ​ប្រទេ​ស​ក​ម្ពុ​​ជា​ នៅ​មា​ន​វ​ត្ត​មាន​ស​ត្វ​ត្មា​ត​ ដែ​លជា​​ស​ត្វក​ម្រ​ជិ​ត​ផុ​ត​ពូ​ជ​ ​ក្នុ​ង​ពិ​ភ​ព​លោ​ក ​រ​ស់​នៅ​ចំ​នួ​ន​២​៦​៧​ក្បា​ល​។​ ម​ន្ត្រី​ទ​ទួ​ល​បន្ទុ​ក​គ​ម្រោ​ង​អ​ភិ​រ​ក្សស​ត្វ​ត្មា​ត​ ​ក​ម្ពុជា​ ​បា​ន​និ​យា​យ​ថា ​គេ​នឹ​ង​ធ្វើ​ការអ​ភិ​រ​ក្ស​ស​ត្វត្មា​ត​
 ដែលបានរកឃើញទាំងនេះ ដើម្បីទុកឱ្យនៅមានវត្តមានបន្តទៀត នៅក្នុងធម្មជាតិ ប្រយោជន៏ដើម្បីទាក់ទាញទេសចរណ៏ ជួយដល់សហគមន៏ ក្នុងការកាត់បន្ថយភាពក្រីក្រ...។
បច្ចុប្បន ការធ្លាក់ចុះយ៉ាងច្រើននៃចំនួនសត្វត្មាត នៅក្នុងពិភពលោក បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកអភិរក្សសត្វនេះ នៅ ក្នុងប្រទេសកម្ពុជា។ ស្ថិតនៅក្រោមការបារម្ភនេះ ក្រុមមន្ត្រីបរិស្ថាន ហើយ និងរុក្ខា នៃប្រទេសកម្ពុជា ដែលមានការសហការពីអង្គការជាដៃគូចំនួន ៥ បានបើកយុទ្ធនាការធ្វើជំរឿនមួយទៅលើសត្វត្មាត នៅក្នុងតំបន់ដែនជម្រក សត្វព្រៃចំនួន ៥កន្លែង ដែលធ្លាប់មានវត្តមានសត្វទាំង  នេះបង្ហាញខ្លួន និងរស់នៅ។ ជាលទ្ធផល ក្រោមការ ធ្វើជំរឿននេះ គេបានឱ្យដឹងថា សត្វដ៏កម្រ ដែលជិតផុត ពូជនៅក្នុងពិភពលោកនេះ នៅតែបន្តមានវត្តមាននៅ ឡើយនៅក្នុងប្រទេសកម្ពុជា។
លោកសុង ច័ន្ទសុជាតិ ប្រធានគម្រោងអភិរក្ស សត្វត្មាត នៅកម្ពុជា បានមានប្រសាសន៍ប្រាប់ “អង្គរធំ” ថា ការធ្វើជំរឿននៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ចំនួន៥ កន្លែងដែលស្ថិតនៅភាគខាងជើង និងឦសាន ប្រទេស បានឱ្យដឹងថា ប្រទេសកម្ពុជា មានវត្តមាន សត្វត្មាត រស់នៅសរុបចំនួន ២៦៧ ក្បាល។
លោកសុង ច័ន្ទសុជាតិ បានមានប្រសាសន៍ទៀត ថា តាមរយៈនៃការរកឃើញនេះ កម្ពុជា នឹងធ្វើការ- អភិរក្សសត្វទាំងនេះឱ្យបានល្អ ប្រយោជន៍ដើម្បីឱ្យវាបន្ត នៅមានវត្តមានតទៅទៀតនៅក្នុងធម្មជាតិ នៅឯតំបន់ នោះ ទាក់ទាញទេសចរណ៍ឱ្យទៅទស្សនាកម្សាន្ត្ត ដើម្បី ជួយដល់សហគមន៍នៅក្នុងការរកប្រាក់ចំណូលបន្ថែម។
លោកសុង ច័ន្ទសុជាតិ បានមានប្រសាសន៍បន្ត ថា “យើងសង្ឃឹមថា ការអភិរក្សនេះនឹងទទួលបាន ជោគជ័យ ដោយអាចបង្កើនបានទាំងចំនួនសត្វត្មាត នៅក្នុងធម្មជាតិផង ហើយនិងប្រាក់ចំណូលសម្រាប់ សហគមន៍ផង”។
យោងតាមគម្រោងកម្មវិធីអភិរក្សសត្វត្មាត ដែល ធ្វើឡើងរួមគ្នាដោយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងអង្គការជាដៃគូ ចំនួន ៥ទៀត រួមមានដូចជា អង្គការ ជ្សឺ  និងអង្គការ ពិរដលិតេ នីតរេនាតិនៀលា នី នីដៀចហិនា ជាដើម បាន ឱ្យដឹងថា ដើម្បីឱ្យសត្វត្មាត នៅបន្តមានតទៅទៀត នៅ ក្នុងតំបន់ខាងលើី គេបានកាប់គោផ្តល់ជាចំណី សម្រាប់ សត្វត្មាត ទាំងនេះស៊ី ក្នុង១ឆ្នាំ ចំនួន ៤៨ ក្បាល។
លោកគ្រី ម៉ៈផល មន្ត្រីរដ្ឋបាលព្រៃឈើ បាន និយាយឱ្យដឹងថា សព្វថ្ងៃ ការបាត់បង់ចំណីនៅក្នុង ធម្មជាតិ បានធ្វើឱ្យសត្វត្មាតជាច្រើន គ្មានលទ្ធភាពនៅ ក្នុងការបង្កកំណើតរបស់វា ដែលជាហេតុធ្វើឱ្យចំនួន ត្មាត មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។
លោកគ្រី ម៉ៈផល បានបន្តថា ក្នុងមួយឆ្នាំ ត្មាត មានលទ្ធភាពបង្កកំណើតបានតែម្តងប៉ុណ្ណោះ ពោលគឺ ចន្លោះចាប់ពីខែតុលា ទៅដល់ខែមេសា ហើយក្នុង១ ដងនេះ វាពងបានតែត្រឹម ១ ឬ ២ យ៉ាងច្រើន ហើយ ពងទាំងនេះមិនប្រាកដថាអាចញាស់បាននោះទេ ព្រោះ ថា ពងត្មាតនេះ មានសត្រូវច្រើនណាស់ចាំស៊ី ដូចជា ក្អែក និងត្រកួត ជាដើម។
លោកគ្រី ម៉ៈផល បានបន្តទៀតថា ដើម្បីជួយឱ្យ ត្មាត ទាំងនេះ វាមានថាមពលក្នុងការបង្កកំណើតបាន ហើយពងកូនរបស់វាស្ថិតនៅបានគង់វង្ស មន្ត្រីអភិរក្ស ដែលធ្វើការនៅក្នុងផ្នែកនេះ បានបង្កើតជាទីកន្លែង អាហារដ្ឋានត្មាត ដោយធ្វើការកាប់គោជាទៀងទាត់ ឱ្យត្មាតទាំងនេះស៊ី នៅក្នុងតំបន់ដែនជម្រកសត្វព្រៃទាំង ៥ កន្លែង ហើយនិងបង្កើតកម្មវិធីការពារសំបុកពងកូន ដែលមានការចូលរួមជួយជ្រោមជ្រែងពីសហគមន៍។
លោកគ្រី ម៉ៈផល បានគូសបញ្ជាក់ថា “យើង បានផ្តល់ប្រាក់ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពូកគេជួយ ការពារសំបុកពងកូនត្មាត គេចផុតពីការបំផ្លាញ ពីព្រោះ យើងចង់ឱ្យមានវត្តមានសត្វទាំងនេះបន្តមាននៅក្នុង ធម្មជាតិទៀត ដើម្បីទុកជាផលប្រយោជន៍ សម្រាប់ ការបោសសំអាតភាពកខ្វក់នៅក្នុងធម្មជាតិផង និងដើម្បី បម្រើឱ្យផលប្រយោជន៍នៃការធ្វើទេសចរណ៍ផង”។
បច្ចុប្បន្ន ប្រជាពលរដ្ឋម្នាក់ដែលចូលរូមនៅក្នុង កម្មវិធីការពារសំបុកពងកូនសត្វត្មាត ត្រូវបានគម្រោង អភិរក្សសត្វត្មាត ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១០.០០០ រៀល ក្នុងមួយថ្ងៃ សម្រាប់ការធ្វើសកម្មភាពរបស់ពួក- គេ ក្នុងកិច្ចការពារពង និងកូនត្មាត ឱ្យមានសុវត្ថិភាព។
យោងតាមការសិក្សា ដែលធ្វើឡើងនៅក្នុងឆ្នាំ ២០០៤ ពោលគឺ នៅពេលដែលគម្រោងកម្មវិធីអភិរក្ស ត្មាត ចាប់ផ្តើមដំណើរការជំហានដំបូង បានឱ្យដឹងថា ប្រទេសកម្ពុជា មានត្មាត សរុបតែចំនួន ១៦២ ក្បាល ប៉ុណ្ណោះ។ កាលពីឆ្នាំ ២០១០ ការសិក្សាទៅលើ វត្តមានសត្វត្មាត នៅកម្ពុជា បានឱ្យដឹងថា ចំនួនត្មាត សរុប បានកើនឡើងដល់ទៅ ២៨៩ ក្បាល។
លោកសុង ច័ន្ទសុជាតិ បានលើកឡើងថា ការ- រកឃើញវត្តមានសត្វត្មាតនៅឆ្នាំនេះ តិចជាងពីឆ្នាំមុន មិនមែនបានន័យថា ឆ្នាំនេះ វត្តមានត្មាត នៅកម្ពុជា មាន ការថយចុះនោះទេ ព្រោះថា ការធ្វើជំរឿននៅឆ្នាំនេះ ធ្វើឡើងនៅចំរដូវវស្សា ដែលជារដូវសម្បូរចំណី ធ្វើ ឱ្យត្មាត ខ្វះលក្ខណៈប្រមូលផ្តុំ។
លោកសុង ច័ន្ទសុជាតិ បានមានប្រសាសន៍ថា “យើងគិតថា ចំនួនត្មាតនៅកម្ពុជា នៅតែមានដូចកាល ពីឆ្នាំមុនដដែល ពីព្រោះយើងប្រាកដថា គម្រោងអភិរក្ស របស់យើងទទួលបានលទ្ធផលជោគជ័យ”។
សូមបញ្ជាក់ថា ត្មាត គឺជាសត្វដែលស៊ីជម្រះនូវ សាកសពទាំងឡាយដែលងាប់នៅឯតំបន់ព្រៃ និងទីវាល មួយចំនូន ដើម្បីការពារកុំឱ្យមានជំងឺឆ្លងផ្សេងៗ និង ការពារកុំឱ្យកើតមានសត្វល្អិតចង្រៃដូចជា ដង្កូវ និង រុយ ជាដើម។ ហើយវត្តមានរបស់ត្មាត ដែលហើរ សំកាំងនៅលើមេឃ ក៏ជួយឱ្យមនុស្សអាចដឹងពីវត្តមាន សត្វ ដែលស្លាប់នៅក្នុងតំបន់នោះដែរ។   
បច្ចុប្បន្ន ប្រទេសកម្ពុជា ដែលមានដែនជម្រក សត្វព្រៃចំនួន ៥ នៅក្នុងតំបន់ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ត្រូវបានគេរកឃើញ វត្តមានសត្វត្មាត ចំនួន ៥ ប្រភេទរស់នៅ។ ក្នុងនោះ មាន៣ប្រភេទ មានទីតាំងអចិន្ត្រៃយ៍នៅក្នុងប្រទេស និង២ ប្រភេទ គឺជាត្មាតដែលធ្វើអន្តោប្រវេសន៍ចូល មកពីប្រទេសឥណ្ឌា។ ផ្អែកតាមឯកសារសិក្សា បាន ឱ្យដឹងថា ត្មាត ៣ប្រភេទដែលគេឃើញមានវត្តមាន ញឹកញាប់នៅកន្លែងដែនជម្រកសត្វព្រៃគូលេន-ព្រហ្ម- ទេព ខេត្តព្រះវិហារ និងតំបន់សត្វស្លាបសំខាន់ៗភាគ ខាងលិចសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង ហើយនិងដែន ជម្រកសត្វព្រៃលំផាត់ និងភ្នំព្រិច នៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី នោះគឺច្រើនជាប្រភេទត្មាតប្រផេះ ត្មាត- ត្នោត និងត្មាតភ្លើង។ ដោយឡែក ចំពោះត្មាតអន្តោប្រវេសន៍ ២ ប្រភេទ ដែលធ្វើដំណើរមកពីប្រទេស ឥណ្ឌា វិញ គឺច្រើនជាប្រភេទត្មាតខ្មៅ និងត្មាតឈ្មោះ ហិម៉ាឡៃយ៉ាន៕    

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons