Friday, March 2, 2012

៣ថ្ងៃគ្មានទឹក ភ្លើង លើ​​នាវា​​ទេស​​ចរណ៍​​ទំនើប


តាម Telegraph នាវាទេសចរណ៍ Costa Allegra បន្ទាប់ពីរសាត់អណ្តែតលើសមុទ្រ ក្នុងស្ថានភាពគ្មានទឹក ភ្លើង ៣ថ្ងៃមក
ហើយនោះ ត្រូវបានសណ្តោងមកអែបកំពង់ផែ Victoria នៅកោះ Mahe កាលពីម៉ោងប្រមាណ ១១ និង ០០នាទី
ម្សិលមិញនេះ។

សមត្ថកិច្ចនៅកំពង់ផែ ព្រមទាំងបុក្គលិកលើនាវានេះ បានរៀបចំការដឹកជញ្ជូនភ្ញៀវឡើងមកច្រាំង និងទៅកាន់សណ្ឋាគាររាប់រយ
បន្ទាប់ត្រូវបានគេរៀបចំទុកជាមុន ព្រមទាំងត្រៀមចាកចេញតាមយន្តហោះ វិលត្រលប់ទៅផ្ទះវិញ។
ភ្ញៀវទេសចរណ៍ដែលឆ្លងកាត់រយៈពេល ៣ថ្ងៃ ៣យប់ លើនាវានេះ បានប្រាប់ឲ្យដឹងថា ពេលដែលអគ្គីភ័យកើតឡើង ក្នុងបន្ទប់
ម៉ាស៊ីន ថ្ងៃទី២៧ កុម្ភៈ ត្រូវបានពន្លត់នោះ រាល់សកម្មភាពទាំងឡាយរបស់នាវាត្រូវបាត់បង់ទាំងស្រុង គ្មានអគ្គិសនី ម៉ាស៊ីន
ត្រជាក់ អាហារក្តៅ និងទឹក ហើយពួកគេត្រូវប្រមូលផ្តុំនៅខាងក្រៅបន្ទប់ ក្រោមអាកាសធាតុដ៏ក្តៅប្រមាណ ៣៥ អង្សាសេ។
ភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវសំអាតខ្លួនដោយទឹកបរិសុទ្ធ បរិភោគនំបុ័ង និង ប៊ឺ សាច់ក្រក និង ផ្លែឈើ រួចដេកលើទីលានលើ
នាវា។
បណ្តាអយ្យការអ៊ីតាលី កំពុងចាប់ផ្តើមបើកការស៊ើបអង្កេតពីមូលហេតុ ដែលបង្កអគ្គីភ័យលើនាវានេះ៕






0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons