Friday, March 2, 2012

“តំណក់ឈាម” ដ៏ធំ​លើ​ទឹក​ដី​កូរ៉េ​ខាង​ត្បូង

មនុស្ស ៣.០០០ នាក់ បានឈរតម្រៀបគ្នាជា “តំណក់ឈាម” ដ៏ធំសម្បើមមួយ នៅតំបន់រំអិលព្រិល Pyeongchang ខេត្ត
Gangwon កូរ៉េខាងត្បូង។

ទន្ទឹមនឹងការការបំផុសស្មារតីបរិច្ចាកឈាម ពួកនិស្សិតទាំងអស់នេះ ឲ្យដឹងថា គេចង់បង្កនូវការភ្ញាក់ផ្អើល ចំពោះមហាជន។
វាជាសកម្មភាពមួយ សំដៅអំពាវនាវឲ្យមនុស្សទាំងឡាយ សកម្មចូលរួមក្នុងការបរិច្ចាកឈាមជួយជីវិត។
គួរកត់សំគាល់ថា សកម្មភាពនេះ នឹងត្រូវបានសៀវភៅ Guiness បញ្ជាក់ជាឯកត្តកម្មថ្មី បន្ទាប់ពី “តំណក់ឈាម” មុននេះ ត្រូវ
បានបង្កើតឡើងដោយមនុស្ស ១៥០០ នាក់ នៅអាហ្សង់ទីន កាលពីចុងឆ្នាំ២០១១។
សមាគមកាកបាទក្រហមកូរ៉េខាងត្បូង ក៏បានធ្វើលិខិតស្នើទៅកាន់គណៈកម្មការ Guiness រួមមកហើយផងដែរ៕


0 Comments

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons