Friday, March 2, 2012

អាល្លឺម៉ង់ៈ យន្ត​ហោះ​​ធ្លាក់​​​ក្នុង​​តំបន់​​​ព្រៃ​​​ស្លាប់ ៣​នាក់ បាត់​ខ្លួន ៣នាក់


មនុស្ស ៣នាក់ បានស្លាប់ និង ៣នាក់ទៀត បាត់ខ្លួន គ្រាដែលយន្តហោះប្រភេទ ១២ កៅអី ១គ្រឿង បានជួបគ្រោះថ្នាក់ធ្លាក់ រួច
ឆាបឆេះ នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីម្សិលមិញ។
កន្លែងកើតហេតុ
យន្តហោះប្រភេទ Cessna ១២ កៅអី បានជួយគ្រោះថ្នាក់នៅវេលាម៉ោង ៧យប់ (ម៉ោងនៅតំបន់) គ្រាដែលវាត្រៀមចុះចតនៅ
អាកាសយានដ្ឋាន Frankfurt Egelsbach។
ក្នុងយន្តហោះមានអាកាសយាននិក ២នាក់ និងអ្នកដំណើរ ៤នាក់ ចេញដំណើរពីទីក្រុង Linz ប្រទេសអូទ្រឹស្ត។ សាកសពចំនួន
៣នាក់ ត្រូវបានរកឃើញ និងមនុស្ស ៣នាក់ទៀត បាត់ខ្លួន។
អ្នកនាំពាក្យប៉ូលីស Josef Michael Rosch បានឲ្យដឹងថា យន្តហោះនេះ បានធ្លាក់មកក្នុងតំបន់ព្រៃ រួចឆាបឆេះតែម្តង គ្រាដែល
វាស្ថិតនៅចម្ងាយ ៤គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន។
ប៉ូលីស និងសមត្ថកិច្ចដទៃទៀត កំពុងស្វែងរកអ្នកបាត់ខ្លួន ហើយមូលហេតុនៃការគ្រោះថ្នាក់នេះ ក៏កំពុងត្រូវបានស៊ើបអង្កេត
ផងដែរ៕


ភ្នាក់ងារសង្គ្រោះនៅកន្លែអកើតហេតុ

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons