Thursday, March 1, 2012

ទឹក​ស្អុយ​ពណ៏​ខ្មៅដែ​ល​គេ​សង្ស័​យ​ថា​ចេ​ញ​ពីអា​ង​ច​ម្រោះ​កំ​ពង់​ប​ង្ក​ផ​ល​ប៉ះ​ពាល់​ដ​ល់​ទឹ​ក​ស​មុ​ទ្រ ​និ​ង​ ​ប​រិ​ស្ថាន​ ​​​​​



ថ្ងៃទី​ 04 ខែកុម្ភៈ ឆ្នាំ2012, ម៉ោង 08:39 AM សមុទ្រខៀវ
2

ខេ​ត្ត​ព្រះ​សី​ហ​នុៈ​ ​ទឹក​ដែ​ល​មាន​ព​ណ៏​ខ្មៅ​ ​នឹង​ពោ​រ​ពេ​ញ​ទៅ​ដោយ​ក្លិ​ន​ស្អុ​យ​ ស្ទើ​រ​ទ្រាំ​មិ​ន​បាន​ ​បាន​ហូ​រចា​ក់​ចូ​លស​មុ​ទ្រខ្មៅ​ពា​សពេ​ញ​ទឹ​ក​ច​ម្ងាយ​១​គី​ឡូ​ម៉ែ​ត្រពី​ ​ឆ្នេ​រ​ ​ប​ង្ក​រឲ្យ​មា​ន​ផ​លប៉ះ​​​ពា​​​ល់​​យ៉ា​ង​​​ខ្លាំ​​ង​ដ​​​ល់​ ​ភ្ញៀវ​ទេ​ស​ច​រ​ជា​តិ ​និ​ងអ​ន្ត​រជា​តិ​ ​ជាពិ​សេ​ស​ប្រ​ជាព​ល​រ​ដ្ឋ​ដែ​លរ​ស់​នៅ​​តំប​ន់​នោះ​។​
លោក ពៅ  តំណាងឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះបានរៀបរាប់ថា ទឹកពណ៌ខ្មៅ​ដែ​ល​មា​ន​ក្លិ​នស្អុ​យ​យ៉ា​ង​ខ្លាំ​ង​នេះគឺ​បា​ន​ ហូរចាក់ចូលសមុទ្រជាង១០ថ្ងៃមកហើយ ដោយ​សា​​រ​​​មា​​​ន​​​ក្លិ​​ន​​​ស្អុ​​​យ​​នេះ​បា​ន​ធ្វើអោ​យ​ពួក​គា​ត់​មាន ​កា​រពិ​បា​កទ្រាំងយ៉ាងខ្លាំង រហូតរកកល់ឈឺជាច្រើនសា ។ ក្រុមប្រជាពលរដ្ឋទាំងអស់ដែល រ​ស់​នៅតំ​ប​ន់​នោះបា​ន​អះអា​ង​ដូចគ្នា ថាកាលពីឆ្នាំមុននៅរដូវនេះក៏មានទឹកពណ៏ខ្មៅក្លិនស្អុយនេះដែរ  តែ​ក្រោ​យ​មក​ប​ន្ទា​ប់ពី​មា​នប​ណ្តា​ញ​សារ​ ពត៏មានចុះផ្សាយពីផលប៉ះពាល់ដល់បរិស្ថានដ៏ធ្ងន់ធ្ងរ នេះ ​ទឹក​ក​ង្វ​ក់​ទាំង​នោះ​ក៏បា​ន​បាត់​ស្ទើ​រ​ទាំង​ស្រុ​ង​ ​និង​ក្រោ​​យម​ក​ក្លា​យ​ជា​ទឹក​ព្រែ​ក​ដ៏​ស្រ​ស់ស្អា​ត​វិ​ញ​។​ទើប​តែ​នៅ​ ប៉ុ​ន្មាន​ថ្ងៃ​មុន​នេះ​ក៏​ស្រា​ប់តែ​មា​ន​ទឹ​កក​ង្វ​ក់​ក្លិន​ស្អុ​យម​ក​ ម្តង​ទៀ​ត​ដូ​ចនេះ​គា​ត់​អា​ច​ស​ន្និ​ដ្ឋា​ន​ថាទឹ​ក​ស្អុ​យ​ទាំ​ង​នោះគឺ​ម​ក ​ពី​អា​ង​ចម្រោះ​ទឹ​ក​ស្អា​ត​។​ប្រភ​ព​ដ៏ដែ​ល​បា​នប​ន្ត​ដោ​យ​ សង្កត់ធ្ងន់ថាភាពកង្វក់ក្លិនស្អុយទាំងនេះវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ពួក គាត់ប៉ុណ្ណោះទេ គឺ វា​បាន​ប៉ះ​ពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិនាម ឆ្នេរ ស្អាតលើពិភពលោក ​ក៏​ដូច​ភ្ញៀ​វ​ទេស​ច​រ​ដែ​លបា​ន​អ​ញ្ចើ​ញ​មក​ទ​ស្ស​នា​នៅ​ទីនេះ​ផងដែរ ។ដូចនេះពួកគាត់ទាំងអស់គ្នាសូមធ្វើការសំនូមពរដ៏ទទូចដល់ អាជ្ញាធរដែនដី ​ស្ថា​ប័ន​ពា​ក់​ព័​ន្ឋ ក៏ ដូចរាជរដ្ឋាភិបាលសូមលោកមេត្តាជួយដោះស្រាយទាក់ទិនទៅនឹងបញ្ហារបរិស្ថាន(ទឹកកង្វក់ក្លិនស្អុយ) ​នេះ​ផង​ បើមិនដូច្នេះទេវានឹងបង្កផលប៉ះពាល់កាន់តែធំ ​និ​ង​គ្រោះថ្នា​ក់​យ៉ា​ង​ធ្ងន់​ធ្ង​រ​ដ​ល់​ទឹក​ដី​ទេ​ស​ច​រ​ដ៏មា​ន​ស​ក្តា​ នុព​ល​នេះ​ជា​​ក់ជាមិនខាន។​
លោ​ក​ ហែម សារឿនប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបាននិយាយថាទឹកកង្វក់ទាំងនេះ ​លោក​មិ​ន​ហ៊ា​នស​ន្និ​ដ្ឋា​ន​ទេ ទុកឲ្យអង្គភាពពាក់ព័ន្ឋ និង ថ្នាកលើត្រួតពិនិត្យជាក់ស្តែង។ ​លោ​កប​ន្ត​ថា​ប​ញ្ហានេះ​លោ​ក​ក៏​កំ​ពុង​គិ​ត​គូ​រដែ​រ​ តែ​ពុំ​ទា​ន់មានដំណោះស្រាយ។​
​លោក​ ណុប ហេង ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ​និ​ងជា​អ្ន​ក​គ្រប់​គ្រ​ង​អា​ង​ចម្រោះ​ទឹ​ក​ស្អា​ត់​រប​ស់ខេត្តព្រះសីហនុ ពុំអាចសុំកាបំភ្លឺបាន ដោយសារទូរស័ព្ទជាប់រវល់ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons