Thursday, March 1, 2012

នាយក​ក្រុម​ហ៊ុន​ចិញ្ចឹម​ស្វា​ បំភ្លឺ​រឿង​លាមក​ស្វា​ ហូរចូល​ស្ទឹង​ព្រៃ​ប្រស់


ថ្ងៃទី​ 14 ខែឧសភា ឆ្នាំ2011, ម៉ោង 05:04 PM រតនៈ ពេជ្រ

“អង្គ ​រ​ធំ​”​ ច្បា​ប់​លេ​ខ​៣​១​៧ ​ចេ​ញ​ផ្សា​យថ្ងៃ​ទី​២​​៥​ ​មេ​សា​ ​២​០​១១​ ​បា​ន​ចុះ​ផ្សា​យ​អ​ត្ថ​ប​ទ​ ​“​កសិ​ដ្ឋា​ន​ចិ​ញ្ចឹ​ម​ស្វា​ ​ប​ង្ហូរ​​លាម​ក​ស្វា​ ​ចូ​ល​ស្ទឹ​ងព្រៃ​ប្រ​ស់​”​ ដោ​យ​លើ​ក​ឡើ​ងតា​ម​ប​ទ​ស​ម្ភា​ស​ន៍​រ​ប​ស់មេ​ភូ​មិ​ ​និ​ង​ប្រ​ជា​ព​ល​រ​ដ្ឋ​មួ​យ​ចំ​នួន​​។ ​ប​ន្ទា​ប់​ពី​បាន​អា​ន​អ​ត្ថ​ប​ទ​នេះ​ ​លោក​នា​យ​ក​ក្រុ​ម​ហ៊ុ​ន​ចិ​ញ្ចឹ​ម​ស្វា បាន​ចេញ​មុ​ខ​បំ​ភ្លឺនូ​វ​អ្វី​ដែ​លពិ​ត
 ដែល“អង្គរធំ” សូមលើកយក មកចុះផ្សាយនៅពេលនេះ...។
សូមរំព្ញកថា តាមការឱ្យដឹងពីអាជ្ញាធរមូលដ្ឋានភូមិព្រៃព្រាលខ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថា នៅភូមិនោះ មានកសិដ្ឋានចិញ្ចឹមស្វា ២កន្លែង បើកដំណើរការជាង៣ឆ្នាំមកហើយៗ តែង បង្ហូរលាមកស្វា ទម្លាក់ទៅក្នុងស្ទឹងព្រៃប្រស់ បណ្តាលឱ្យ រមណីយដ្ឋានដ៏ល្បីដីកំពង់ធំ ស្អុយទឹក ខូចបរិស្ថាន និង បាត់បង់ចំនួនភ្ញៀវទេសចរ។ ប្រជាពលរដ្ឋ ដែលមាន ដីធ្លីជាប់របងកសិដ្ឋាន បានរិះគន់ក្រុមហ៊ុនចិន នេះថា មិនចេះឈឺឆ្អាលដល់សុខភាពអ្នកភូមិ និងសំណូមពរ ឱ្យ ទស្សនាវដ្តី “អង្គរធំ” ផ្សព្វផ្សាយជាសាធារណៈ៘
ទាក់ទិននឹងការចោទប្រកាន់នេះ លោកអ៊ូ ភីង (Ou Phing) នាយកក្រុមហ៊ុនខេអេហ្វ ខេមបូឌា អិលធីឌី (KF Cambodia Ltd) បានឱ្យអ្នកយកព័ត៌មានយើងដឹងថា ក្រុមហ៊ុនរបស់លោកបានបើក កសិដ្ឋានចិញ្ចឹមស្វា ដោយមានអាជ្ញាប័ណ្ណស្របច្បាប់។ កន្លងមក កសិដ្ឋាននេះ ពិតជាធ្លាប់បានបង្ហូរលាមកស្វា តាមប្រឡាយ ទម្លាក់ទៅវាលស្រែអ្នកភូមិមែន លុះដល់ រដូវវស្សា ទឹកស្រែក៏ហៀរហូរចូលទៅក្នុងស្ទឹងព្រៃប្រស់ ធ្វើឱ្យប៉ះពាល់បរិស្ថានខ្លះៗ ប៉ុន្តែ កាលនោះ រូបលោក មិនទាន់មកកាន់កាប់កន្លែងនេះទេ។ បន្ទាប់ពីរូបលោក បានមកកាន់ការងារ ជានាយកក្រុមហ៊ុន ដោយផ្លាស់ នាយកចាស់ចេញទៅនោះ លោកក៏បានចេញបញ្ជាឱ្យ បញ្ឈប់បង្ហូរលាមកស្វាជាបន្ទាន់ ដូច្នេះ កំហុសឆ្គង កន្លងមក គឺស្ថិតនៅក្នុងអាណត្តិលោកនាយកចាស់ ឯណោះទេ។
លោកអ៊ូ ភីង បន្តទៀតថា អ្វីៗគឺជាការយល់ច្រឡំ ព្រោះបច្ចុប្បន្ន ក្រុមហ៊ុនលោកបានចាត់ឱ្យអ្នកបោសសម្អាតទ្រុងស្វា ប្រមូលអាចម៍ស្វាច្រកការុង មិនលាងទឹក រួចបង្ហូរដូចមុនទេ។ លាមកស្វា ដែលបោសប្រមូល បាននោះ បើមានកសិករណាមកសុំដឹកយកទៅ ចាក់ ស្រែ ក្រុមហ៊ុនលោកមិនដែលកំណាញ់ទេ ដោយអនុញ្ញាតឱ្យយកចុះ ម៉្យាងជីលាមកស្វានេះ ធ្វើឱ្យដំណាំ ស្រូវលូតលាស់ល្អ មិនចាញ់ជីគីមីនោះទេ។ សព្វថ្ងៃ ក្រុមហ៊ុនរបស់លោកព្យាយាមថែរក្សាអនាម័យ កែលម្អបរិស្ថាន គិតគូរដល់សុខភាពអ្នកភូមិដែលរស់នៅ ជិតខាង ពុំបានធ្វើឱ្យប៉ះពាល់ដល់សុភមង្គលរបស់ ពួកគាត់ទេ។ ប៉ុន្តែ ជួនកាលពេលអ្នកភូមិដែលយក លាមកស្វាទៅចាក់ស្រែក្បែរស្ទឹង លុះភ្លៀងកក់ខែ ធ្លាក់ មក ក៏ហូរចូលស្ទឹងខ្លះៗទៅ ដូច្នេះ ចាត់ទុកជាកំហុស របស់ពួកគាត់ ដែលចង់ឱ្យដីស្រែមានជីជាតិ ភ្លេចគិត ពីរឿងបរិស្ថាន។ ទោះជាយ៉ាងនេះក្តី ក៏លោកមិន បន្ទោសពួកគាត់ទេ ឯរឿងដែលអ្នកភូមិខ្លះចោទប្រកាន់ ក្រុមហ៊ុនថា បានបង្ហូរលាមកស្វាចូលស្ទឹងព្រៃប្រស់ នោះ រូបលោក ក៏ដូចជាបុគ្គលិកឯទៀត គ្មានការអាក់- អន់ស្រពន់ចិត្តអ្វីឡើយ ធ្វើម៉េចការយល់ច្រឡំ។
លោកលូ ជឺកាង អាយុ៤៥ឆ្នាំ ជនជាតិចិន សញ្ជាតិកម្ពុជា ដែលជាអ្នកបកប្រែភាសាចិន ប្រចាំ កសិដ្ឋាន បានជួយបន្ថែមថា ក្រុមហ៊ុនចិញ្ចឹមស្វា ដែល មានទីតាំងក្បែរស្ទឹងព្រៃប្រស់ តែងគិតគូរពីបញ្ហា- បរិស្ថានខ្លាំងណាស់។ សូម្បីតែបុគ្គលិកបម្រើការក្នុង កសិដ្ឋាន ក៏ក្រុមហ៊ុនដាក់វិន័យ បទបញ្ជាផ្ទៃក្នុងតឹងរ៉ឹងណាស់ ដោយហាម ចោលសំរាម ឬបង្ហូរទឹកមិនល្អ ចេញ ទៅក្រៅជាដើម។ ក្រុមហ៊ុនបានពង្រឹង ការថែរក្សាអនាម័យទាំងក្នុង និង ខាងក្រៅកសិដ្ឋាន ព្រោះបើខ្វះការប្រុងប្រយ័ត្ន សត្វស្វា អាចនឹងមានជំងឺឆ្លង ជាមិនខាន បើសិនជាខ្វះអនាម័យ។ គ្រប់បុគ្គលិកទាំងអស់ ត្រូវចូលឱ្យគ្រូ- ពេទ្យត្រួតពិនិត្យសុខភាពជាប្រចាំ និងត្រូវស្លៀកពាក់ ខោអាវសុវត្ថិភាពឱ្យបានត្រឹមត្រូវ មុននឹងចូលទៅក្នុង ទ្រុងស្វា ដើម្បីឱ្យចំណីស្វា និងបោសប្រមូលលាមក វា។ លោកសួរថា តើអាចទៅរួចទេ បើក្រុមហ៊ុនប្រឹង ថែរក្សាអនាម័យបរិស្ថានប៉ុណ្ណឹងទៅហើយ ស្រាប់តែ បង្ហូរលាមកស្វាទម្លាក់ទឹកស្ទឹងនោះ? គឺជាការចោទ- ប្រកាន់មិនសមរម្យទាល់តែសោះ។
ដោយឡែក លោកង៉ា សឿន មេភូមិព្រៃព្រាលខ ដែលពីមុនធ្លាប់រិះគន់ក្រុមហ៊ុន និងបន្ទាប់ពីលោកបាន ទៅពិនិត្យដល់កសិដ្ឋានផ្ទាល់ បានឱ្យអ្នកយកព័ត៌មានយើងដឹងជាថ្មីថា ឥឡូវក្រុមហ៊ុន ពិតជាបានបញ្ឈប់ ការបង្ហូរលាមកស្វាចូលស្ទឹងព្រៃប្រស់ប្រាកដមែន។ លោកជឿថា នាយកក្រុមហ៊ុនថ្មីនេះ មិនធ្វើដូចនាយកចាស់នោះទេ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី លោកនឹងតាមដានពេលរដូវភ្លៀងចូលមកដល់ទៀត តើក្រុមហ៊ុន គោរពតាមកិច្ចសន្យា ឬយ៉ាងណា? បើសិនជាក្រុមហ៊ុន ស្គាល់សុខទុក្ខប្រជាពលរដ្ឋ មិនធ្វើឱ្យប៉ះពាល់ដល់ រមណីយដ្ឋានស្ទឹងព្រៃប្រស់ ដែលធ្លាប់មានឈ្មោះ ល្បី រូបលោក ក៏ដូចជាអ្នកភូមិទាំងអស់សប្បាយចិត្ត ណាស់ ហើយមានជំនឿថា តំបន់ទេស-ចរណ៍មួយនេះ នឹងកើនចំនួនភ្ញៀវទេសចរ ឡើងវិញ ក៏ដូចជាធ្វើឱ្យប្រជាពលរដ្ឋ ក្នុង សហគមន៍ទាំងមូលមានការងារធ្វើ ជំរុញ ជីវភាពឱ្យធូរធារជាលំដាប់។
ជាចុងក្រោយ លោកមេភូមិ ព្រមទាំង ប្រជាពលរដ្ឋ ក្នុងសហគមន៍ទាំងអស់ សូមអំពាវនាវដល់អ្នកទេសចរជាតិ និង អន្តរជាតិសូមមេត្តាមកកម្សាន្ត ហែលទឹក លេងនៅរមណីយដ្ឋានស្ទឹងព្រៃប្រស់ វិញចុះ ព្រោះ ពេលនេះ បរិស្ថានមានភាពប្រសើរឡើងវិញហើយ។ រីឯក្រុមហ៊ុនចិញ្ចឹមស្វា ក៏លែងបង្ហូរលាមកស្វា ទម្លាក់ ក្នុងស្ទឹងទៀតដែរ ព្រោះលោកនាយកថ្មី ក្រោយនេះ ជាអ្នកស្រលាញ់បរិស្ថាន និងស្រលាញ់តំបន់ទេសចរណ៍ ដែលមានទេសភាពស្រស់ត្រកាល ដូចស្ទឹង ព្រៃប្រស់។
ដោយឡែក ប្រជាពលរដ្ឋមួយចំនួន បានបំភ្លឺថា ពីមុន កសិដ្ឋានបានបង្ហូរលាមកស្វាចូលស្ទឹងមែន ព្រោះ នាយកក្រុមហ៊ុនចាស់ មិនយល់ពីតម្លៃបរិស្ថាន ប៉ុន្តែ ពេលនេះ លោកនាយកថ្មី ទើបផ្លាស់មក បានចេញ បទបញ្ជាផ្ទៃក្នុងម៉ឺងម៉ាត់ណាស់ ដោយធានាអនាម័យទាំងស្រុង។ ពួកគាត់សប្បាយរីករាយណាស់ ដោយ សង្ឃឹមថា ស្ទឹងព្រៃប្រស់ នឹងលែងស្ងាត់ជ្រងំទៀត ហើយ ច្បាស់ជាមានភ្ញៀវមកកម្សាន្ត ជាហូរហែមិនខានឡើយ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons